កម្មវិធីបេសកកម្មក្រុមគ្រូពេទ្យក្នុងខេត្តកំពង់ឆ្នាំង។

ភូមិអន្លុងកញ្ចុះគឺជាភូមិមួយស្ថិតនៅក្នុងឃុំប្រលាយមាសនិងឃុំបីផ្សេងទៀតក្នុងខេត្តកំពង់ឆ្នាំងដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ សហគមន៍ទាំងនេះ ជាតំបន់ក្រីក្រដាច់ស្រយ៉ាលនិងឆ្ងាយពីសេវាសុខាភិបាល។ អង្គការស៊ីប៊ីអិនកម្ពុជា បានធ្វើកម្មវិធីពិនិត្យ និង ព្យាបាលជំងឺ ចំនួន០៤ថ្ងៃទៅដល់សហគមន៍ទាំងនោះ។ នៅទីកន្លែងដែលយើងបានផ្ដល់នូវសេវាកម្មពិនិត្យសុខភាពជំងឺទូទៅ និង មាត់ធ្មេញដោយ ឥតគិតថ្លែ។ ជាលទ្ធផលយើងបានពិនិត្យព្យាបាលជំងឺទូទៅ និង មាត់ធេ្មញ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនចំនួន ១១៤៨នាក់រួមមាន កូនក្មេង សិស្សសាលា ព្រះសង្ឃ អាជ្ញាធរ និង ប្រជាជនតាមមូលដ្ឋាន។

Leave a Reply