ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយក្មេងប្រុស ពៅ សុដា

ខ្ញុំបាទ ឈ្មោះ ពៅ សុដា ភេទ ប្រុស  មាន អាយុ ១១ ឆ្នាំ ជាកូន ទី២ នៅក្នុងគ្រួសារ  សព្វថ្ងៃនេះ ខ្ញុំបាទរស់នៅជាមួយឳពុកម្តាយ នៅក្នុងភូមិ តាប ឃុំ ឈើទាល ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។CBN_Pao Soda1 មួយសប្តាហ៏មុនធ្វើកម្មវិធី Event ខ្ញុំបាទទទួលលិខិត អញ្ជើញចូលរួមកម្មវិធី Event ពីលោកគ្រូ ស ភួង ខ្ញុំបាទមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះថា មិនដែលមាន កម្មវិធី Event សំរាប់ក្មេង នៅក្នុង ភូមិ ស្រុកដែលខ្ញុំបាទរស់នៅទេកន្លងមក ដូច្នេះ នៅពេលដែលខ្ញុំបាទបានទទួលលិខិតអញ្ជើញ ខ្ញុំបាទ បន់ឲ្យតែថ្ងៃធ្វើ ក្លឹបកុមារវិសេស នោះឆាប់មកដល់  ។ CBN_Pao Soda2មួយសប្តាហ៏ក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស រីឯថ្ងៃ ក្លឹបកុមារវិសេស ក៏បានមកដល់ ខ្ញុំបាទ និង មិត្តភក្ត្រ ក៏បាននាំគ្នាទៅចូលរួម កម្មវិធី ក្លឹបកុមារវិសេស តាំងពីដើមរហូតដល់ចប់កម្ម វិធី ហើយ បន្ទាប់ពីខ្ញុំបាទបានឮការចែកចាយព្រះបន្ទូលព្រះ    ខ្ញុំបាទក៏មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ដូច្នេះបន្ទាប់ពីការចែកចាយព្រះបន្ទូលចប់  ខ្ញុំបាទក៏សម្រេចទទួលជឿព្រះជាព្រះអង្គសង្រ្គោះ   ។ជាចុងក្រោយ ខ្ញុំបាទ សូមអរគុណដល់បងៗដែលបានរៀបចំកម្មវិធីក្លឹបកុមារវិសេស នេះឡើង ដែលមាន ទាំងសម្ភារ:សឹក្សា ដូចជា ខ្មៅដៃ ប៊ិច សៀវភៅ ដើម្បីចែកជូនដល់ក្មេងៗ និង ធ្វើឲ្យក្មេងៗ សប្បាយ រីករាយតាមរយ: ល្បែងកំសាន្ត ព្រមទាំង ធ្វើឲ្យខ្ញុំបាទ និង មិត្តភក្ត្របានទទួលជឿព្រះថែមទៀតផង ។

Leave a Reply