ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយកុមារាផុន ពន្លឺ។

dsc_0085ផុន ពន្លឺ មានអាយុ ១១ ឆ្នាំ ភេទ ប្រុស កំពុងសិក្សានៅថ្នាក់ទី ៦ សាលាបឋមសិក្សាព្រៃគគីរ ដែលស្ថិតនៅ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។ គាត់បាននិយាយថា គាត់សប្បាយរីករាយខ្លាំងណាស់ ដោយសារតែកម្មវិធី ក្លឹបកុមារវិសេស នេះ មិនគ្រាន់តែធ្វើឱ្យគាត់សប្បាយចិត្តតាមរយៈការប្រកួត ចាប់រង្វាន់រាំនោះទេ ប៉ុន្តែ ថែមទាំងជួយគាត់បានស្គាល់ និង ជឿលើ ព្រះជាព្រះអង្គសង្គ្រោះទៀតផង ។ dsc_0084គាត់បាននិយាយទៀតថា គាត់បានចូលរួមកម្មវិធី ក្លឹបកុមារវិសេស នៅថ្ងៃទី ២០ វិច្ឆិកាឆ្នាំ ២០១៦ ជាមួយមិត្តភក្តិរបស់គាត់ចាប់តាំងពីដើមរហូតដល់ទីបញ្ចប់ហើយបន្ទាប់ពីបានស្តាប់ការចែកចាយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអ្នកគ្រូសុគីម បុគ្គលិកស៊ីប៊ីអិនមក ព្រះបន្ទូលរបស់ព្រះបានប៉ះពាល់ចិត្តរបស់គាត់យ៉ាងខ្លាំង ដូច្នេះគាត់ក៏បានសម្រេចចិត្ត ទទួលជឿព្រះជាព្រះអង្គសង្គ្រោះ ពេលនោះតែម្តង។ ជាចុងក្រោយនេះ គាត់សូមអរគុណយ៉ាងជ្រាលជ្រៅសម្រាប់អង្គការស៊ីប៊ីអិនកម្ពុជាដែលបាននាំមកនូវ អំណោយ  សម្ភារ:សឹក្សា និងរបស់របរ ផ្សេងទៀតដែលនាំគាត់សប្បាយរីករាយ និង ជឿលើព្រះជាម្ចាស់តាមរយៈកម្មវិធី ក្លឹបកុមារវិសេសនេះ។

Leave a Reply