ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយកុមារីឈ្មោះ ម៉ៅ កូលាប។

dsc_0067នាងខ្ញុំឈ្មោះ ម៉ៅ កូលាប  អាយុ ១០ ឆ្នាំ កំពុងសិក្សានៅ ថ្នាក់ទី ៥ សាលាបឋមសិក្សាវាលព្រីងដែលស្ថិត នៅក្នុង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ សព្វថ្ងៃនេះ នាងខ្ញុំ រស់នៅជាមួយឪពុក ម្តាយរបស់នាងខ្ញុំ នៅ ភូមិវាលព្រីង ឃុំ ឈើទាល  ស្រុក សណ្តាន់ ខេត្តកំពង់ធំ ។ មួយសប្តាហ៍មុនពេលប្រារព្ឋធ្វើ ក្លឹបកុមារវិសេស  នាងខ្ញុំបានឃើញបដាព្យួរនៅលើខ្លោងទ្វារសាលាដែលបានប្រាប់អំពីកម្មវិធី  ក្លឹបកុមារវិសេស  សំរាប់ក្មេង នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ដែលនឹងត្រូវធ្វើ នៅក្នុងសាលាបឋមសិក្សាកំពង់តាបែន ។ នាងខ្ញុំ សប្បាយចិត្តខ្លាំងណាស់ ដូច្នេះ នៅថ្ងៃទី ២០ វិច្ឆិកាឆ្នាំ ២០១៦ នាងខ្ញុំបានមកចូលរួម កម្មវិធីនេះ ជាមួយមិត្តភក្តិចាប់តាំងពីដើម រហូតដល់ចុងបញ្ចប់ ចិត្តអរសប្បាយ និង រីករាយយ៉ាងខ្លាំង ។dsc_0063ហើយបន្ទាប់ពីបានស្តាប់ឮការចែកចាយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយ អ្នកគ្រូសុគីម នាងខ្ញុំ ក៏បានសម្រេចចិត្តទទួលជឿ ព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះរបស់នាងខ្ញុំ ។ ជាចុងក្រោយនេះ នាងខ្ញុំសូម អរគុណខ្លាំងណាស់ ចំពោះ អង្គការ ស៊ីប៊ីអិនកម្ពុជា ដែលបានប្រារព្ឋធ្វើ កម្មវិធី ក្លឹបកុមារវិសេស   នេះ ដែលមានទាំង អំណោយ សម្ភារៈសឹក្សា និង ល្បែងកំសាន្តផ្សេងៗ ដើម្បីធ្វើឲ្យនាងខ្ញុំសប្បាយ និង ទទួលជឿព្រះ តាមរយៈកម្មវិធី នេះ។

 

Leave a Reply