ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយកុមារាឈ្មោះសូល ប៊ុនរាជស៊ីម៉ា។

ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយកុមារាសូល ប៊ុនរាជស៊ីម៉ា។

       សូល ប៊ុនរាជ ស៊ីម៉ា មានអាយុ ១២ ឆ្នាំ​ ភេទ ប្រុស សិក្សានៅក្នុងថ្នាក់ទី ៧ នៅសាលាមធ្យមសឹក្សាបរិបូរ ដែលស្ថិតនៅ ស្រុកបរិបូរបរិបូរ ខេត្តកំពង់ឆ្នាំង។ គាត់បាននិយាយថាមុនពេលដែលគាត់ចូលរួមកម្មវិធី ថ្ងៃរីករាយនៃសមាជិកក្លឹបកុមារវិសេស គាត់ធ្លាប់បានឭដំណឹងល្អអំពីព្រះដែរ ប៉ុន្ដែគាត់មិនត្រឹមតែចាប់អារម្មណ៏ទេ ថែមទាំងស្អប់អ្នកជឿផងដែរ។ ថ្ងៃមួយគាត់បានទទួលកាតអញ្ជើញដើម្បីចូលរួមកម្មវិធី ថ្ងៃរីករាយនៃសមាជិកក្លឹបកុមារវិសេស ជាមួយមិត្តរួមថ្នាក់ ហើយគាត់ចង់ដឹងថា កម្មវិធីថ្ងៃរីករាយនៃសមាជិកក្លឹបកុមារវិសេស មានន័យយ៉ាងម៉េច ដូច្នេះគាត់និងមិត្តរួមថ្នាក់របស់គាត់បានមកចូលរួមក្នុងកម្មវិធីនេះនៅលើទី ២២ ខែមករាឆ្នាំ ២០១៧ ។ គាត់និងមិត្តរួមថ្នាក់របស់គាត់បានចូលរួមចាប់តាំងពីដើមរហូតដល់ចុងបញ្ចប់នៃកម្មវិធីដោយក្តីរីករាយយ៉ាងខ្លាំង ហើយបន្ទាប់ពីការចែកចាយព្រះបន្ទូល អំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គាត់ក៏បានសម្រេចចិត្តទទួលជឿព្រះជាម្ចាស់ទុកជាព្រះសង្គ្រោះរបស់គាត់នៅក្នុងពេលនោះ។ ជាចុងក្រោយនេះ គាត់សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់អង្គការ ស៊ីប៊ីអិនកម្ពុជា ដែលបាននាំមកនូវអំណោយ សម្ភារៈសិក្សា និងសម្ភារៈផ្សេងទៀតដែលធ្វើឲ្យគាត់សប្បាយចិត្តនិងទទួលជឿព្រះជាម្ចាស់តាមរយៈកម្មវិធី ថ្ងៃរីករាយនៃសមាជិកក្លឹបកុមារវិសេសនេះ ។

 

Leave a Reply