ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយកុមារាឈ្មោះលឿន ទិត្យមុន្នី។

លឿន ទិត្យមុន្នី អាយុ ១២ ឆ្នាំ ភេទ ប្រុស រៀននៅថ្នាក់ ទី ៤ នៅសាលា​ បឋមសឹក្សារបៀបស្ថិតនៅ ស្រុក រវៀង ខេត្ត ព្រះវិហារ​ ។ ប្អូននិយាយថា​ មុនពេល​ចូលរួមកម្មវិធីការប្រគុំតន្ត្រី ប្អូនធ្លាប់បានឮដំណឹងអំពីព្រះជាម្ចាស់ដែរប៉ុន្តែ ប្អូនមិនបានចាប់អារម្មណ៏ទេ ថែមទាំងស្អប់អ្នកជឿទៀតផង ។ ថ្ងៃមួយ ប្អូនបានទទួលលិខិតអញ្ជើញដើម្បីចូលរួមព្រឹត្តិការណ៏នៃការប្រគុំតន្ត្រីជាមួយមិត្តរួមថ្នាក់​ ហើយ ប្អូនក៏ចង់ដឹងព្រឹត្តិការណ៏នោះមានន័យយ៉ាងម៉េចដែរ ដួច្នេះ នៅថ្ងៃ ទី ១២ ខែ មីនាឆ្នាំ ២០១៧ ប្អូនព្រមទាំងមិត្តរួមថ្នាក់បានមកចូលរួមកម្មវិធីនេះ។​  ប្អូននិងមិត្តរួមថ្នាក់បានមកចូលរួមព្រឹត្តិការណ៏នេះ តាំងពីដើម រហូតដល់ចុងបញ្ចប់នៃកម្មវិធីដោយសប្បាយរីករាយ។ ហើយបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះដែលចែកចាយដោយអ្នកគ្រូ ខន្តីប្អូនក៏បានសំរេចចិត្តទទួលជឿព្រះជាព្រះអង្គសង្គ្រោះរបស់ប្អូន​។ ជាចុងបញ្ចប់នេះ ប្អូនសូមថ្លែងអំណរគុណដល់ អង្គការ ស៊ីប៊ី អិន កម្ពុជា​ ដែលបានមកធ្វើការប្រគុំតន្ត្រី មានទាំងអំណោយ​ សម្ភារ:សឹក្សា និង ល្បែងកំសាន្តផ្សេងៗទៀត​ ដែលធ្វើឲ្យប្អូនសប្បាយរីករាយនិងបានទទួលជឿព្រះជាម្ចាស់តាមរយៈកម្មវិធី ក្លឹបកុមារវិសេសនេះ។

Leave a Reply