ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយកុមារីឈ្មោះឌឿន ថារ័ត្ន។

ឌឿនថារ័ត្ន សិក្សានៅថ្នាក់ទី៥ នៅសាលាបឋមសិក្សា​រុងរឿងដែលស្ថិតនៅក្នុងស្រុកររវៀង​ ខេត្តព្រះវិហារ។ ប្អូនបាននិយាយថា​ មុនពេលដែលនាងបានចូលរួមការប្រគុំតន្ត្រីក្លឹបកុមារវិសេស ប្អូនមិនធ្លាប់បានឮអំពីព្រះនិងស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែថ្ងៃមួយប្អូនបានទទួលលិខិតអញ្ជើញឲ្យចូលរួមការប្រគុំតន្ត្រី ប្អូននិងមិត្តភក្តិរបស់ប្អូនមានការសប្បាយចិត្តខ្លាំងណាស់ដោយសារតែពីមុនមកមិនដែលមានការប្រគុំតន្ត្រីសំរាប់ក្មេងនៅក្នុងតំបន់ដែលប្អូនរស់នៅបែបនេះនោះទេ។ ដូច្នេះប្អូននិងមិត្តភក្តិបានទន្ទឹងរង់ចាំនូវថ្ងៃ​នៃការប្រគុំតន្ត្រីនោះដោយក្តីអំណរ និងរីករាយ ។  នៅថ្ងៃអាទិត្យ​ ទី១២  ខែមិនា ឆ្នាំ ២០១៧  បុគ្គលិកអង្គការស៊ីប៊ីអិនកម្ពុជា បានរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើងជាមួយក្រុមជំនុំក្នុងតំបន់ នៅសាលាបឋមសិក្សារុងរឿងស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។​ ប្អូននិងមិត្តភក្តិរបស់ប្អូនបានមកចូលរួមក្នុងកម្មវិធីនេះពីដើមរហូតដល់ចុងបញ្ចប់នៃកម្មវិធីដោយសប្បាយរីករាយ។ បន្ទាប់ពីប្អូនបានឮការចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអ្នកគ្រូខន្តី  ព្រះបន្ទូលរបស់ព្រះបានប៉ះពាល់ចិត្តរបស់ប្អូនខ្លាំងណាស់ ដូច្នេះប្អូនបានសម្រេចចិត្តទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ប្អូនក្នុងអំឡុងពេលនោះ។ ជាចុងក្រោយនេះ ប្អូនសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ អង្គការស៊ីប៊ីអិនកម្ពុជាដែលបានមកធ្វើការប្រគុំតន្ត្រីមានទាំងអំណោយ​ សម្ភារៈសិក្សា និងល្បែងកំសាន្តផ្សេងៗទៀត​ដែលធ្វើឲ្យប្អូនសប្បាយរីករាយនិងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់តាមរយៈកម្មវិធីក្លឹបកុមារវិសេសនេះ។

Leave a Reply