ក្លឹបកុមារវិសេសធ្វើបទសម្ភាសន៍ជាមួយក្មេងស្រី ឈាង សុធារ៉ា

នាងខ្ញុំឈ្មោះ ឈាង សុធារ៉ា ភេទ ស្រី អាយុ ១១ ឆ្នាំ រៀននៅសាលាបឋមសឹក្សា អង្គឬស្សី ស្ថិតនៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង  ។CBN_2សព្វថ្ងៃនេះ នាងខ្ញុំ រស់នៅជាមួយឪពុកម្តាយរបស់នាងខ្ញុំ នៅភូមិ ត្រប់ធំ ឃុំ ស្វាយធំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។ គ្រួសាររបស់នាងខ្ញុំជាអ្នកកាន់សាសនាព្រះពុទ្ឋ នាងខ្ញុំ និង ឪពុកម្តាយនាងខ្ញុំ មិន ចូលចិត្តគោរព សាសនាផ្សេងៗក្រៅពីសាសនាព្រះពុទ្ឋនោះទេ ។ ប៉ុន្តែនៅថ្ងៃមួយ នាងខ្ញុំក៏បានទទួល លិខិតអញ្ជើញចូលរួម កម្មវិធី ក្លឹបកុមារវិសេស មួយសន្លឹក ពីលោកគ្រូ ស ភួង នាងខ្ញុំក៏ឆ្ងល់ ហើយ សួរខ្លួនឯងថា តើនេះជាកម្មវិធីអ្វី ? នាងបាននិយាយថា បើនាងដឹងថាកម្មវិធីនេះជាកម្មវិធីរបស់អ្នកជឿព្រះយេស៊ូវ នាងនិងមិនមកចួលរួមទេ ប៉ុន្តែនេះជាផែនការរបស់ព្រះសំរាប់ជីវិតនាង និង មិត្តភក្រ្តនាង ដើម្បីឲ្យនាង និង មិត្តភក្ត្រនាងបានស្គាល់ព្រះ តាមរយ:កម្មវិធីនេះ   ហេតុនេះហើយបានជាព្រះអង្គបណ្តាលឲ្យចិត្ត នាង និង មិត្តភក្ត្របានមកចូលរួមកម្មវិធីនេះ  នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានមកចូលរួមកម្ម វិធីនេះ ព្រោះកម្មវិធីនេះមិនត្រឹមតែផ្តល់នូវការសប្បាយតាមរយ:ការលេងល្បែងកម្សាន្ត ការច្រៀងរាំ និង ផ្តល់ជូននូវការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យនាងខ្ញុំបានស្គាល់ព្រះ នឹង ទទួលជឿព្រះអង្គ ជាព្រះអង្គសង្រ្គោះផងដែរ ។ CBN_1នាងខ្ញុំ និងមិត្តភក្រ្តបានចូលរួមកម្មវិធីក្លឹបកុមារវិសេស តាំងពីដើមរហូតដល់ចប់ កម្មវិធី ហើយបន្ទាប់ពីបានស្តាប់ឭការបង្រៀនព្រះបន្ទូលព្រះខ្លីតាមរយ:អ្នកគ្រូ សុខគីមជាបុគ្គលិក អង្គការ ស៊ី ប៊ី អិន មក  នាងខ្ញុំក៏បានសម្រេចចិត្តលើកដៃទទួលជឿព្រះអង្គទុកជាព្រះអង្គសង្គ្រោះ សំរាប់ជីវិតនាងខ្ញុំ  ។ ជាចុងបញ្ចប់នេះ នាងខ្ញុំសូមអរគុណដល់អង្គការ ស៊ី ប៊ី អិន ដែលបាននាំមកនូវកម្មវិធី ក្លឹបកុមារវិសេស ដែលមានទាំងអំណោយជាច្រើនដើម្បីចែកជូនដល់កុមារ ហើយព្រមទាំងធ្វើឲ្យនាង ខ្ញុំបានសប្បាយ និង បានទទួលជឿព្រះតាមរយ:កម្មវិធីនេះផងដែរ   ។

Leave a Reply