បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យជំងឺទូទៅក្នុងខេត្តតាកែវ។

ស្រុកត្រាំកក់​​ និង ស្រុកបាទី គឺជាស្រុកដែលស្ថិតនៅក្នុងខេត្តតាកែវនៃទិសខាងត្បូងនៃប្រទេស កម្ពុជា។ អង្គការស៊ីប៊ីអិនកម្ពុជាសម្រេច ផ្តល់ការព្យាបាល ​​​ដោយឥតគិត​ថ្លៃចំនួន​បីរថ្ងៃ​នៅ​ទីនោះ។ ការព្យាបាលមានដូចជា ពិនិត្យ ព្យាបាលជំងឺទូទៅ និង​​ ព្យាបាល មាត់​ធ្មេញ​​​ការព្រឹក្សាយោបល់ក៏ដូចជាការផ្តល់ដំបូន្មានលើផ្នែកអនាម័យទូទៅ​​ព្រមទាំង ផ្តល់ថ្នាំក្នុងការ​ព្យា បាលដោយមិនគិតថ្លៃ។ សម្រាប់កម្មវិធីកុមារវិញ យើងបានផ្តល់ការអប់រំផ្នែក សុខភាពមាត់ធ្មេញ ការនិទានរឿង​អំពីរឿងព្រះយេស៊ូវគ្រីស្ទ​ តាមរយៈ​ ការទស្សនារឿងសៀវភៅវិសេស និង​ការអធិស្ឋាន​សូមព្រះពរ​ពីព្រះ។​ របាយការណ៍នៃការព្យាបាលរយៈពេលបីថ្ងៃរួមមាន ចំនួន ​ សរុប ៩៤២ ​នាក់​ដែល​បានមកទទួលសេវាការព្យាបាលផ្នែកជំងឺទូទៅ-មាត់ធ្មេញ​​ និង ក្នុងនោះដែរ អ្នកដែលបាន​ឮ ​ដំណឹងល្អ និង ​ព្រមទទួលយកការ សង្រ្គោះមានចំនួន សរុបចំនួន ១៣១ នាក់ និង កុមារដែល បានទទួល​ការអប់រំផ្នែកសុខភាពមាត់ធ្មេញ​ព្រមទាំងបានទទួលការទស្សនារឿង សៀវភៅវិសេសមានសរុបចំនួន​​ ១០៩៣​ នាក់ ​ក្នុងនោះដែរ កុមារដែលបានឮ ដំណឹងល្អ និង​ព្រម​ទទួល​យក​ការ​សង្រ្គោះមានចំនួន សរុប ៤៣៣នាក់។

Leave a Reply