បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យជំងឺទូទៅក្នុងខេត្តកណ្តាល។

ស្រុកកណ្ដាលស្ទឹង​​គឺជាស្រុកដែលស្ថិត​នៅក្នុងខេត្តកណ្ដាលនៃ​ទិសខាងត្បូងឆៀងខាងកើតនៃ​ប្រទេសកម្ពុជា។ អង្គការស៊ីប៊ីអិនកម្ពុជាសំរេចផ្តល់ការព្យាបាល ​​​ដោយឥគិត​ថ្លៃចំនួន​បីរថ្ងៃ​នៅ​ទីនេះ។ ការព្យាបាលមានដូចជា ពិនិត្យ ព្យាបាលជំងឺទូទៅ និង​​ ពិនិត្យ ព្យាបាលជំងឺ មាត់​ធ្មេញ​​​ការព្រឹក្សាយោបល់ក៏ដូចជាការផ្តល់ដំបូន្មានលើផ្នែកអនាម័យទូទៅ​​ព្រមទាំង ផ្តល់ថ្នាំក្នុងការ​ព្យា បាលដោយមិនគិតថ្លៃ។ សំរាប់កម្មវិធីកុមារវិញ យើងបានផ្តល់ការអប់រំផ្នែក សុខភាពមាត់ធ្មេញ ការនិទានរឿង​ពីព្រះយេស៊ូវគ្រីស្ទ​ តាមរយៈ​ការទស្សនារឿងសៀវភៅវិសេស និង​ការអធិស្ឋាន​សូមព្រះពរ​ពីព្រះ។​ របាយការណ៍នៃការព្យាបាលរយៈពេលពីរថ្ងៃរួមមានដូចជា​ សរុប ចំនួន ៤៤២ ​នាក់​ដែល​បានមកទទួលសេវាការព្យាបាលផ្នែកជំងឺទូទៅ-មាត់ធ្មេញ​​ និង ក្នុងនោះដែរ អ្នកដែលបាន​លឺ​ដំណឹងល្អ និង ​ព្រមទទួលយកការ សង្រ្គោះមានចំនួន សរុបចំនួន ១៤៤ នាក់ និង កុមារដែល បានទទួល​ការអប់រំផ្នែកសុខភាពមាត់ធ្មេញ​ព្រមទាំងបានទទួលការទស្សនារឿង តាមរយៈ ការទស្សនារឿងសៀវភៅវិសេស សរុបចំនួន​​ ៣០០​ នាក់ ​ក្នុងនោះដែរ កុមារដែលបានលឺដំណឹងល្អ និង​ព្រម​ទទួល​យក​ការ​សង្រ្គោះមានចំនួន សរុប ១៤៥នាក់។

Leave a Reply