បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យជំងឺទូទៅក្នុងខេត្តស្វាយរៀង។

ស្រុកស្វាយ​ជ្រំ​​ និង ស្រុករមាសហែក គឺជាស្រុកដែលស្ថិតនៅក្នុងខេត្តស្វាយរៀងនៃទិសអាគ្នេយ៍ នៃប្រទេស កម្ពុជា។ អង្គការស៊ីប៊ីអិនកម្ពុជាសម្រេចផ្តល់ការព្យាបាល ​​​ដោយឥតគិត​ថ្លៃចំនួន​បួនថ្ងៃ​នៅ​ទីនោះ។ ការព្យាបាលមានដូចជា ជំងឺទូទៅ និង​​ ព្យាបាល​ធ្មេញ​​​ការព្រឹក្សាយោបល់ក៏ដូចជាការផ្តល់ដំបូន្មានលើផ្នែកអនាម័យទូទៅ​​ព្រមទាំង ផ្តល់ថ្នាំក្នុងការ​ព្យា បាលដោយមិនគិតថ្លៃ។ សម្រាប់កម្មវិធីកុមារវិញ យើងបានផ្តល់ការអប់រំផ្នែក សុខភាពមាត់ធ្មេញ។ ការនិទានរឿង​ ព្រះយេស៊ូវគ្រីស្ទ​ និងតាមរយៈ​ការទស្សនារឿងសៀវភៅវិសេស និង​ការអធិស្ឋាន​សូមព្រះពរ​ពីព្រះ។​ របាយការណ៍នៃការព្យាបាលរយៈពេលបួនថ្ងៃរួមមានដូចជា​ សរុប ចំនួន ១៧១៥ ​នាក់​ដែល​បានមកទទួលសេវាការព្យាបាលផ្នែកជំងឺទូទៅ-មាត់ធ្មេញ​​ និង ក្នុងនោះដែរ អ្នកដែលបាន​លឺ​ដំណឹងល្អ និង ​ព្រមទទួលយកការ សង្រ្គោះមានចំនួន សរុប ១៨៧​ នាក់ និង កុមារដែល បានទទួល​ការអប់រំផ្នែកសុខភាពមាត់ធ្មេញ​ព្រមទាំងបានទទួលការទស្សនារឿង សៀវភៅវិសេស សរុបចំនួន​​ ៥៣០នាក់ ​ហើយក្នុងនោះដែរ កុមារដែលបានលឺដំណឹងល្អ និង​ព្រម​ទទួល​យក​ការ​សង្រ្គោះមានចំនួន សរុប ២៥៩នាក់។

Leave a Reply