បេសកកម្មរបស់អង្គការស៊ីប៊ីអិនកម្ពុជាក្នុងស្រុករវៀងខេត្តព្រះវិហារ។

ស្រុករវៀង​​ និង ស្រុកគូលែន គឺជាស្រុកដែលស្ថិតនៅក្នុងខេត្តព្រះវិហារនៃទិសខាងជើង នៃប្រទេស កម្ពុជា។ អង្គការស៊ីប៊ីអិនកម្ពុជាសំរេចផ្តល់ការព្យាបាល ​​​ដោយឥគិតថ្លៃចំនួនបួនថ្ងៃនៅទីនេះ។ ការព្យាបាលមានដូចជា ពិនិត្យ ព្យាបាលជំងឺទូទៅ និង​​ ពិនិត្យ ព្យាបាលជំងឺ មាត់​ធ្មេញ​​​ការព្រឹក្សាយោបល់ក៏ដូចជាការផ្តល់ដំបូន្មានលើផ្នែកអនាម័យទូទៅ​​ព្រមទាំង ផ្តល់ថ្នាំក្នុងការ​ព្យា បាលដោយមិនគិតថ្លៃ។ សំរាប់កម្មវិធីកុមារវិញ យើងបានផ្តល់ការអប់រំផ្នែក សុខភាពមាត់ធ្មេញ ការនិទានរឿង​អំពីរឿងព្រះយេស៊ូវគ្រីស្ទ​ តាមរយៈ​ ការបញ្ចាំងវីដេអូកម្មវិធីសៀវភៅវិសេស និង​ការអធិស្ឋាន​សូមព្រះពរ​ពីព្រះ។​ របាយការណ៍នៃការព្យាបាលរយៈពេលបួនថ្ងៃរួមមានដូចជា​ សរុប ចំនួន ២០០៦​ ​នាក់​ដែល​បានមកទទួលសេវាការព្យាបាលផ្នែកជំងឺទូទៅមាត់ធ្មេញ​​ និង សរុបចំនួន ៨០៧កុមារដែល បានទទួល​ការអប់រំផ្នែកសុខភាពមាត់ធ្មេញ​ព្រមទាំងបានទទួលការទស្សនារឿង តាមរយៈ ការបញ្ចាំងវីដេអូកម្មវិធីសៀវភៅវិសេស ។ ​ក្នុងនោះដែរ អ្នកដែលបានលឺដំណឹងល្អ និង​ព្រមទទួលយកការ សង្រ្គោះមានចំនួន សរុប ៦៥៥នាក់។

Leave a Reply