បេសកកម្មរបស់អង្គការស៊ីប៊ីអិនកម្ពុជាក្នុងស្រុកជលគិរីខេត្ត​កំពង់ឆ្នាំង។

ឃុំព្រៃគ្រី និង​ឃុំជលសាគឺជាឃុំដែលស្ថិតនៅក្នុងស្រុកជលគិរី ដែលស្ថិតនៅទិសខាងកើតនៃ​ខេត្ត​កំពង់ឆ្នាំង។​ អង្គការស៊ីប៊ីអិនកម្ពុជា (CBN Cambodia)​សំរេចផ្តល់ការព្យាបាល ដោយឥគិតថ្លៃ​ចំនួន​បីថ្ងៃនៅទីនោះ។​ ការព្យាបាលមានដូចជា ពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ​ការព្រឹក្សាយោបល់ក៏ដូចជាការផ្តល់ដំបូន្មានលើផ្នែកអនាម័យទូទៅ ​​ព្រមទាំងផ្តល់ថ្នាំក្នុងការ​ព្យាបាល​​ដោយមិនគិតថ្លៃ។ សំរាប់កម្មវិធីកុមារវិញ យើងផ្តល់ការអប់រំផ្នែក សុខភាពមាត់ធ្មេញ ការនិទានរឿង​អំពីរឿងព្រះយេស៊ូវគ្រីស្ទ​ តាមរយៈ​បញ្ចាំងវីដេអូកម្មវិធីសៀវភៅវិសេស និង​ការអធិស្ឋាន​សូមព្រះពរ​ពីព្រះ។​ របាយការណ៍នៃការព្យាបាលរយៈពេលបីថ្ងៃរួមមានដូចជា​ សរុប ចំនួន​ ១៣៤១ ​នាក់​ដែល​បានមកទទួលសេវាការព្យាបាលផ្នែកជំងឺទូទៅ-មាត់ធ្មេញ​​ និង​​ សរុបចំនួន​ ៨២០កុមារ ដែលបាន ទទួល​ការអប់រំផ្នែកសុខភាពមាត់ធ្មេញ​ព្រមទាំងបានទទួលការទស្សនារឿង តាមរយៈ Super book watch ។​ ​ក្នុងនោះដែរ អ្នកដែលបានលឺដំណឹងល្អ និង​ព្រមទទួលយកការ សង្រ្គោះ មានចំនួនសរុប ៦៤៤នាក់។

 

Leave a Reply