បេសកកម្មក្រុមគ្រូពេទ្យស្ម័គចិត្តក្នុងខេត្តស្វាយរៀង

អង្គការ ស៊ីប៊ីអិន កម្ពុជាបានសហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌(international medical relief) មកពីសហរដ្ឋអាមេរិកបានពិនិត្យព្យាបាលជំងឺទូទៅ មាត់ធ្មេញ និង អប់រំអនាម័យ សុខភាពទូទៅ និង មាត់ធ្មេញជូនប្រជាពលរដ្ឋ និង កូនសិស្សសាលាដោយឥតគិតថ្លៃចំនួន០៤ថ្ងៃចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងស្រុករមាសហែក ស្រុកកំពង់រោធិ៍ និង ស្រុកស្វាយជ្រំក្នុងខេត្ត ស្វាយរៀង។ ជាលទ្ធផលយើងបានពិនិត្យព្យាបាល ជំងឺទូទៅ និង មាត់ធ្មេញ ជូនប្រជាជនចំនួន ១៥៥៧នាក់ និង អប់រំសុខភាពមាត់ធ្មេញដល់កុមារចំនួន៣៨៥នាក់។

Leave a Reply