បេសកកម្មរបស់អង្គការស៊ីប៊ីអិនកម្ពុជាក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ស្រុកជាំក្សាន្ត និង ស្រុកឆែបស្ថិតនៅក្នុងខេត្តព្រះវិហារដែលមានទីតាំង
ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ដែលជាតំបន់ដាច់ស្រយាលនិងសហគមន៍ក្រីក្រ វាពិតជាឆ្ងាយពីសេវាសុខភាពមូលដ្ធាន។ អង្គការស៊ីប៊ីអិនកម្ពុជាបានចុះពិនិត្យ និង ព្យាបាលជំងឺទូទៅ និង មាត់ធ្មេញចំនួន៤ថ្ងៃជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដល់ស្រុកទាំងពីរ។ សម្រាប់ក្មេងក្នុងសហគមន៏ យើងបានផ្តល់នូវការអប់រំអនាម័យសុខភាពមាត់ធ្មេញ និងផ្សាយដំណឹងល្អដល់ពួកគាត់ បញ្ជាំងរឿងសៀវភៅវិសេស និងច្រៀងចំរៀង។ជាលទ្ធផលយើងបានពិនិត្យព្យាបាលជំងឺទូទៅនិងមាត់ធ្មេញនិងផ្ដល់ក្ដី សង្ឃឹមដល់ប្រជាជនចំនួន ១២៩១នាក់និង កុមារចំនួន ៨២នាក់ចូលរួម កម្មវិធីកុមារ។

Leave a Reply