បេសកម្មរបស់អង្គការស៊ីប៊ីអិនកម្ពុជាពិនិត្យជំងឺនៅ​ ខេត្តតាកែវ

ស្រុកបាទី​និង​ស្រុកព្រៃកប្បាសគឺជាស្រុកមួយនៅក្នុងខេត្តតាកែវ ដែលស្ថិតនៅភាគខាងត្បូងឈាង​ខាងលិច(ទិសនីរតី)នៃប្រទេសកម្ពុជា​ ដែលអង្គការស៊ីប៊ីអិនកម្ពុជា CBN (Cambodia)​ សំរេចផ្តល់ការព្យាបាល ដោយឥតគិតថ្លៃ​ចំនួន​បីថ្ងៃនៅទីនោះ។​ ការព្យាបាលមានដូចជា ពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យព្យាបាលជំងឺមាត់ធ្មេញ​ការព្រឹក្សាយោបល់ក៏ដូចជាការផ្តល់ដំបូន្មានលើផ្នែកអនាម័យទូទៅ​​ព្រមទាំង ផ្តល់ថ្នាំក្នុងការ​ ព្យាបាលដោយមិនគិតថ្លៃ។ សំរាប់កម្មវិធីកុមារវិញ យើងផ្តល់ការអប់រំផ្នែក សុខភាពមាត់ធ្មេញ ការនិទានរឿង​អំពីរឿងព្រះយេស៊ូវគ្រីស្ទ​ តាមរយៈ​កម្មវិធី សៀវភៅវិសេស។ និង​ការអធិស្ឋាន​សូមព្រះពរ​ពីព្រះ។​ របាយការណ៍នៃការព្យាបាលរយៈពេលបីថ្ងៃមានចំនួនសរុប ​៨៥៦នាក់​ ដែល​បានមកទទួលសេវាព្យាបាលផ្នែកជំងឺទូទៅមាត់ធ្មេញ​​ និង​​សរុបចំនួន​ ៧៥៦ កុមារដែលបាន ទទួល​ការអប់រំផ្នែកសុខភាពមាត់ធ្មេញ​ព្រមទាំងបានទទួលការទស្សនារឿង សៀវភៅវិសេស។​ ​ក្នុងនោះដែរ អ្នកដែលបានឮដំណឹងល្អ និង​ព្រមទទួលយកការ សង្រ្គោះ មានចំនួនសរុប ៥១៨នាក់។

 

Leave a Reply