ព្រឹត្តិការណ៍ក្លឹបកុមារវិសេសនៅក្នុងខេត្តកំពង់ឆ្នាំង។

របាយការណ៏ក្លឹបកុមារវិសេស

​​    នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៧ បុគ្គលិកអង្គការស៊ីប៊ីអិនកម្ពុជា បានរៀបចំធ្វើកម្មវិធីថ្ងៃរីករាយនៃសមាជិកក្លឹបកុមារវិសេស ជាមួយដៃគូរក្រុមជំនុំ នៅសាលាបឋមសិក្សាមេលំ ដែលស្ថិតនៅក្នុងស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ។ កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការពីម៉ោង ២:០០ រសៀលដល់៥:៣០ល្ងាច ដែលមានកុមាររាប់ពាន់នាក់បានមកចូលរួមដោយរីករាយ តាំងពីដើម រហូតទាល់តែចប់កម្មវិធី។ ជាលទ្ធផលយើងមានកុមារ ១៥៧០ ដែលបានមកចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍នេះ។ បន្ទាប់ពីការចែកចាយព្រះបន្ទូលរបស់ព្រះរួច យើងមានកុមារចំនួន ១៣៣៦ (៦៧៦ ប្រុសនិងស្រី ៦៦០)បានលើកដៃអធិស្ឋានទទួលយកព្រះយេស៊ូគ្រីស្ទជាព្រះសង្គ្រោះ។

 

Leave a Reply