ព្រឹត្តិការណ៍ក្លឹបកុមារវិសេសនៅក្នុងខេត្ត កំពង់ធំ។

កម្មវិធីក្លឹបកុមារវិសេសនៅក្នុងខេត្ត កំពង់ធំ

របាយការណ៏សង្ខេបសំរាប់កម្មវិធីក្លឹបកុមារវិសេស

តាំងនាម ខ្ញុំបាទជាអ្នកសម្របសម្រួលកម្មវិធី ក្លឹបកុមារវិសេសខ្ញុំបាទសូមរាយការណ៍ នូវ សកម្មភាព ក្លឹបកុមារវិសេសដែលក្រុមបុគ្គលិក អង្គការ ស៊ីប៊ីអិនកម្ពុជា បានរៀបចំធ្វើ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ជាមួយ ដៃគូរក្រុមជំនុំនៅក្នុងតំបន់ នៅសាលា បឋមសឹក្សាកំពង់តាបែន ដែលមានទីតាំងស្ថិតនៅ ស្រុក សណ្តាន់ ខេត្ត កំពង់ធំ ។ កម្មវិធីបានចាប់ផ្តើមពីម៉ោង ១:៣០ រហូត ម៉ោង ៤:៣០ល្ងាច ដោយមានក្មេងរាប់ពាន់នាក់បាន មកចូលរួមយ៉ាងសប្បាយរីករាយចាប់តំាងពីដើមរហូតដល់ចប់កម្មវិធី  ។ លទ្ឋផលជាផ្លូវការណ៏នោះ មានក្មេងចំនួន ២១៣០ នាក់ ជំទង់ និង មនុស្សចាស់ ចំនួន ១៥០ នាក់ដែលបានមកចូលរួមនៅក្នុងកម្មវិធីនេះ  ។ បន្ទាប់ពីការអធិប្បាយព្រះបន្ទូលមក យើងទទួលបាន ក្មេងចំនួន ៧០៤ នាក់បានលើកដៃអធិស្ឋានទទួលជឿព្រះអម្ចាស់ជាព្រអង្គសង្រ្គោះបន្ទាប់ពីបានឮនូវការចែកចាយព្រះបន្ទូលព្រះ  ។

Leave a Reply